Overblog
Edit post Follow this blog Administration + Create my blog

2014-11-14T14:09:18+01:00

កំណាព្យ

Posted by SokSokonika & sath rineth
ប្រាសាទអង្គរវត្ត
ប្រាសាទអង្គរវត្ត

ប្រាសាទអង្គរ រុងរឿងបរវរ ដល់ល្អគ្មានពីរ​ តំណាងជាតិខ្មែរ ល្អស្រស់មូលមី ​ ប្រាសាទជាទី់

គោរពបូជា ។

ខ្មែរមានទឹកដី ល្អស្រស់ប្រឹមប្រឹយ គេចផុតកម្មពៀរ ពូជខ្មែរព្យាយាម ​ មិនដែររុញរា ខ្មែរស្រែកទាមទារ កេរ្តីដំណែលខ្លួន។

អ្វីដែលបាត់បង់ ​​ ពូជខ្មែរទៀងត្រង់ មិនដែលគេចពូន ខំរើបំរាស់ ដើម្បីជាតិខ្លួួន អស់ឱខ្មែរស្ងួន ចូរថែរក្សា។

ប្រាសាទជាច្រើន គួរលើកតំកើន ស្នាដៃដូនតា លោកបន្សល់ទុក ជូនជាតិខេមរា ដ៏ល្អអស្ចារ្យ

ស្នាដៃជាតិខ្មែរ។

វប្បធម៌ជាច្រើន លោកបានបង្កើន ខិតខំកែប្រែ ស្វែងរកចំនេះ វិជ្ជាហូរហែរ អោយកុលបុត្រខ្មែរ

បានស្គាល់តំលៃ។

អស់ឱកូនខ្មែរ គួរកុំកែប្រែ គួរចេះកែឆ្នៃ យើងមានប្រាសាទ ព្រះវិហារល្អក្រៃ គឺជាតំលៃ

បេតិភណ្ឌជាតិ។

ខ្មែរមានតំលៃ មិនអាចកាត់ថ្លៃ របស់ផ្សេងទៀត ខ្មែរចិត្តទួូលាយ មិនដែលចង្អៀត មិនដែលយកប្រៀប លើជាតិដទៃ។

វប្បធម៌ដ៏ល្អ រុងរឿងបរវរ ល្អស្រស់ប្រឹមប្រិយ ខ្មែរមានរបាំ គួរអោយបេតី សុទ្ធតែមានន័យ

គួរអោយគយគន់។

របាំរាជទ្រព្យ ជាទីគួរគាប់ ដែលល្អទន់ភ្លន់ របាំជាច្រើន ល្អស្រស់ស្រទន់ ខ្មែរខំរែកពន់

ខិតខំរក្សា។

ខ្មែរមានទឹកដី ល្អស្រស់ប្រឹមប្រិយ មានពុទ្ធសាសនា ដូនតាទុកមក ជូនជាតិខេមរា រុងរឿងអស្ចារ្យ

ថ្លៃថ្លាខ្ពង់ខ្ពស់។

សម្រស់នៃប្រាង្គ ក្បូូរក្បាច់ស្រឡាង ផ្អាក់ផ្អាងយ៉ាងរស់ ឃើញទេសភាពពិត គំនិតខ្ពង់ខ្ពស់ កូនខ្មែរមានឈ្មោះ កិត្តិយសល្បាញល្បី៕

តែងកំណាព្យដោយ ៖ សុខ សូនីកា

See comments

To be informed of the latest articles, subscribe:
comments
H
Nice
Reply

Girl Gift Template by Ipietoon - Hosted by Overblog